ក្នុងពេលចុះមើលការដ្ឋានស្ថាបនាប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែរក្សាបរិស្ថាន អនាម័យ ។
ទន្ទឹមនោះធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ សរសេរអក្សរលើថ្មម៉ាបដាក់តាមសួនច្បារ តំបន់ឆ្នេរ "ហាមបោះចោលសំរាម" ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០រៀល ទៅ ៤០០.០០០រៀល ៕
0 Reviews:
Post a Comment