Monday, November 23, 2020

កម្ពុជា​បរិច្ចាគម៉ាស់​ចំនួន២លាន​ព្រមទាំង​សម្ភារៈវេជ្ជសាស្រ្តមួយចំនួន​ដល់ប្រទេស​មីយ៉ាន់ម៉ា ---

សម្តេចតេជោ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃនេះ បានប្រកាស​ពី​ការ​បរិច្ចាគនូវ​ម៉ាស់​ចំនួន២លាន និង​សម្ភារៈ​វេជ្ជសាស្រ្ត​មួយ​ចំនួនទៀត ដល់រដ្ឋាភិបាល និង​ប្រជាជន​មីយ៉ាន់ម៉ា ដើម្បីបង្ហាញ​ពី​សាមគ្គីភាព ក៏​ដូចជា​ការ​រួមដៃគ្នាបង្ការ​ការរីករាលដាលជំងឺកូវីដ​១៩។

តាម​ការ​បញ្ជាក់របស់​សម្តេចតេជោ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខភិបាល នឹង​នាំ​យកអំណោយ​ទាំងនេះ​ទៅ​កាន់​រដ្ឋធានី​ណៃពិដោរ តាម​យន្ត​ហោះពិសេស៕






0 Reviews:

Post a Comment