Monday, November 23, 2020

បុរស​ជនជាតិ​ឥណ្ឌា​នៅខេត្តព្រះសីហនុជា​សះស្បើយ​ពីជំងឺកូវីដ​១៩ ---

 

ក្នុងសេចក្តីជូនដំណឹង​ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា នៅ​ថ្ងៃនេះ កម្ពុជាមានករណីជា​សះស្បើយ​ពីជំងឺកូវីដ​១៩ចំនួន ១នាក់ ហើយ​ពម​មាន​ករណី​ឆ្លង​ថ្មីទេ។

អ្នកជាសះស្បើយ​នោះ គឺជា​បុរស​ជនជាតិ​ឥណ្ឌា អាយុ​៣៣ឆ្នាំ ស្នាក់​នៅ​សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ បានធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លង​កាត់​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២០។

ដូច្នេះ សរុប​ជារួម កម្ពុជា​មាន​អ្នក​ជា​សះស្បើយ​ពីជំងឺកូវីដ​១៩​សរុប​ចំនួន ២៩៦នាក់ និង​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ១០នាក់៕



0 Reviews:

Post a Comment