នៅថ្ងៃទី៧ ខែវិច្ឆិកានេះ គឺមានរយៈពេល១៧ឆ្នាំហើយ ដែល “របាំព្រះរាជទ្រព្យ” របស់កម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។
របាំព្រះរាជទ្រព្យ ជារបាំនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ ។រ
របាំនេះជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពីរបាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ហើយត្រូវបានដាក់ចូលក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣៕
0 Reviews:
Post a Comment