អ្នកដែលត្រូវរកឃើញមានវិជ្ជាមានកូវីដ១៩ទាំង២នាក់នោះ គឺជាបុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំ ស្នាក់នៅក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មួយករណីទៀត គឺជាបុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បច្ចុប្បន្នពួកគេទាំងពីរនាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺសរុបចំនួន ១០៥នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមាននោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នង និងសណ្ឋាគារចំនួន៣ទៀតក្នុងរាជធានីភ្នំពេញ៕
0 Reviews:
Post a Comment