តាមរយៈសេចក្តីប្រកាសព័ត៌មាននៅព្រឹកនេះ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ គេបានរកឃើញមនុស្សចំនួន ៤៩នាក់បន្ថែមទៀត ដែលប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ហើយពួកគេត្រូវបានធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩ទាំងអស់គ្នា។
ដូច្នេះ សរុបអ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី ព្រមទាំងគណៈប្រតិភូ មានសរុបចំនួនទាំងអស់ចំនួន ៨៨៩នាក់ហើយ ប៉ុន្តែពួកគេសុទ្ធតែអវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។
យ៉ាងណាក៏ដោយ មនុស្សទាំង ៨៨៩នាក់នោះ ត្រូវបានក្រសួងសុខាភិបាលប្រាប់ឲ្យធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ហើយនឹងត្រូវធ្វើតេស្តឡើងវិញចំនួន៣ដងទៀតនៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ វិច្ឆិកា, ថ្ងៃទី១៤ វិច្ឆិកា និងនៅថ្ងៃទី១៨ វិច្ឆិកា៕
0 Reviews:
Post a Comment