Friday, November 6, 2020

នាយរងប៉ុស្ដិ៍ចុងព្រិច​បាញ់សម្លាប់នាយប៉ុស្តិ៍ខ្លួនឯង និងមន្រ្តីនគរបាលម្នាក់ទៀត មុខបាញ់សម្លាប់ខ្លួនឯង

(ឧត្តរមានជ័យ)៖ នាយរងប៉ុស្តិ៍​នគរបាល​ព្រំដែនចុងព្រិច ដែលស្ថិត​នៅ​ភូមិ​ជើង​ភ្នំ ឃុំ​ត្រពាំង​ប្រិយ៍ ស្រុកអន្លង់វែង បានដក​កាំភ្លើង​បាញ់​សម្លាប់​មេប៉ុស្តិ៍​របស់ខ្លួន ព្រមទាំង​មន្រ្តីនគរបាល​ម្នាក់ទៀត មុន​នឹង​បាញ់​សម្លាប់ខ្លួនឯង នៅ​រសៀល​ថ្ងៃទី៦ វិច្ឆិកានេះ។

តាម​សមត្ថកិច្ច ជនបង្ករ​មាន​ឈ្មោះ អុំ ឈយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានៈនាយរងប៉ុស្តិ៍ចុងព្រិច នគរបាលការពារព្រំដែន៩០៥ បានយកអាវុធប្រភេទAk ៤៧ បាញ់ទៅលើ ឈ្មោះ ហ៊ុន ប៊ី ភេទប្រុស អាយុ៥១ឆ្នាំ នាយប៉ុស្តិ៍ចុងព្រិច ចំនួន២គ្រាប់ចំពោះ ធ្លាយពោះវៀនចេញក្រៅ បណ្តាលអោយស្លាប់មួយរំពេច ក្រោយ​មេប៉ុស្តិ៍ឃាត់មិនឲ្យ​យកអាវុធចេញពីអង្គភាព។

បន្ទាប់ពី​បាញ់​សម្លាប់​មេប៉ុស្តិ៍ ជនបង្កបានដើរតាមផ្លូវយុទ្ធសាស្រ្ត ហើយលោកលោកអនុសេនីយ៍ឯក ស្រេង រាសី ប្រុសអាយុ49ឆ្នាំ នាយផ្នែកស៊ើបការ នគរបាល​៩០៥ បានដឹងព័ត៏មាននេះ ក៏ជិះរថយន្តទៅរកដើម្បីដកយកអាវុធមកវិញ ហើយក៏​ជួប​ជនបង្ក​នៅចម្ងាយ២គីឡូម៉ែត្រពីផ្លូវជាតិ៦៧(តាមផ្លូវយុទ្ធសាស្ត្រ) ហើយពេលនោះ លោក ស្រេង រាសី បានសុំយកអាវុធពីជនបង្ក ស្រាប់តែជនបង្កក៏បាញ់ចំនួន១គ្រាប់ទៅ​លើ​លោក ស្រេង រាសី ចំក្រោមក្លៀកខាងស្តាំ បណ្តាលអោយរបួសធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង។ក្រោយមកជនដៃដល់ បានដើរចេញពីកន្លែងកើតហេតុប្រហែល១គីឡូម៉ែត្រ ដល់មុខផ្ទះមេភូមិជើងភ្នំ ក៏បាញ់ខ្លួនឯងចំនួន២គ្រាប់ ក្រោមចង្កា ធ្លាយទៅក្បាល បណ្តាលឲ្យ​ស្លាប់នៅនឹងកន្លែងតែម្តង។

តាមរបាយការណ៍សមត្ថកិច្ច​ថា ជនបង្ក​បាន​ផឹកស្រាស្រវឹង ហើយ​កន្លងមកក៏ធ្លាប់កើតជំងឺសរសៃប្រាសាទផងដែរ៕





0 Reviews:

Post a Comment