រដ្ឋបាលព្រៃឈើត្បែងមានជ័យសហកាជាមួយកំលាំងរដ្ឋបាលព្រៃឈើជ័យសែន និងកងរាជអាវុធហត្ថស្រុកជ័យសែន នៅថ្ងៃទី៦ ខែវិច្ឆិកានេះ បានស្នាក់ចាប់បានរថយន្តសាំយ៉ុងរបស់ក្រុមឈ្មួញដែលដឹកឈើប្រណិតចេញពីតំបន់ព្រៃឡង់បាន១គ្រឿង បំណងយកទៅលក់បន្តរនៅឯខេត្តកំពងធំ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ការបង្រ្កាបករណីដឹកជញ្ជូនឈើនេះ កំលាំងសមត្ថកិច្ចជំនាញបានដេញចាប់ រហូតដល់រថយន្តបើករត់ចូលក្នុងផ្ទះប្រជាពលរដ្ឋនៅចំនុចភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន រួចក៏ត្រូវសមត្ថកិច្ចជំនាញចាប់ជាប់ ហើយប្រគល់ទៅឲ្យសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនតែម្តង។
បើតាមការបញ្ជាក់របស់លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនបានឲ្យដឹងថា ឈើដែលក្រុមឈ្មួញផ្ទុកនៅលើរថយន្តនោះមានចំនួន៥ដុំ ជាប្រភេទឈើកកោះលេខ១ មានមុខកាត់ចាប់ពីមុខ៧០តឹក នឹងកំរាស២តឹក ប្រវែងចាប់ពី៣ម៉ែត្រឡើង ហើយគិតជាចំនួនម៉ែត្រគូបមានចំនួន ១.១៧៣ម៉ែត្រគូប។
បច្ចុប្បន្នទាំងឈើទាំងរថយន្តខាងលើត្រូវបានយកទៅរក្សាទុកដើម្បីចងក្រងសំណុំរឿងចាត់កាបន្តរទៅតាមនិតិពិធីនៃច្បាប់រដ្ឋបាលព្រៃឈើ៕
0 Reviews:
Post a Comment