លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ការស្នើសុំបើកកាសែត វិទ្យុ ឥឡូវនេះតម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។
លោកថា កាលពីមុនការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជំរុញឲ្យអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គភាពសារព័ត៌មានមួយចំនួនចំពោះការ អនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន៕
0 Reviews:
Post a Comment