Thursday, November 5, 2020

សមត្ថកិច្ចឆ្មក់ចូលទីតាំងហ្គេមបាញ់ត្រីនៅមជ្ឈមណ្ឌលកំសាន្ដហ៊ួយឈាវ ឃាត់ខ្លួនមនុស្ស១២នាក់ ---

 


សមត្ថកិច្ច​បាន​ឲ្យដឹងថា មាន​មនុស្ស ប្រុស ស្រីចំនួន១២នាក់ដែលជាជនជាតិខ្មែរនិងបរទេស ត្រូវ​បាន​ឃាត់ខ្លួន ក្នុងប្រតិបត្តិការ​ចុះ​បង្រ្កាប​ទីតាំង​ហ្គេមបាញ់ត្រីជ្រកក្រោមមជ្ឈមណ្ឌលកម្សាន្តហ៊ួយឈាវ ស្ថិត​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ កាលពីព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា។

លោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបានបញ្ជាក់ថា មនុស្សទាំង១២នាក់ដែលត្រូវ​ឃាត់ខ្លួន ពេលបង្រ្កាបល្បែងសុីសងខុសច្បាប់ខាងលេីនេះ ត្រូវបានប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅអប់រំនិងឱ្យគ្រួសារមកធានា។ តែបើពិនិត្យឃេីញមាននរណាមានប្រេីប្រាស់គ្រឿងញៀន គឺត្រូវបញ្ជូនទៅមណ្ឌលឱកាសខ្ញុំដេីម្បីបន្សាបគ្រឿងញៀន។

ដោយឡែកវត្ថុ​តាង​ទូហ្គេម​បាញ់​ត្រី​ ត្រូវកម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​ដកហូត​យកទៅ​រក្សា​ទុក​នៅ​ សាលា​ខណ្ឌ​ដេីម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕




0 Reviews:

Post a Comment