Thursday, November 5, 2020

អ្នកប៉ះពាល់ជាមួយ​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី កើន​ដល់៨៤០នាក់ ---

 


ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញ គេបានរកឃើញ និង​ធ្វើតេស្ត​មនុស្ស​ចំនួន ២១២នាក់បន្ថែមទៀត ដែល​ជាអ្នក​ប៉ះពាល់ជាមួយ​រដ្ឋមន្រ្តីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ដែលធ្វើ​ឲ្យ​ចំនួនអ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្រ្តីរូបនោះ ស​រុប​​កើន​ដល់ ៨៤០នាក់។

 ក្រោយពីការធ្វើតេស្ត​នៅថ្ងៃទី៤ និង​ថ្ងៃទី៥ ខែវិច្ឆិកា ដោយ​វិទ្យាស្ថានប៉ាស្ទ័រ ពួកគេពុំមានវិជ្ជមាន​រីរុស​កូវីដ​១៩​នោះទេ។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលបានណែនាំដល់ពួកគេត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​គេហដ្ឋាន​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​សូម​វិល​ត្រឡប់​មក​ធ្វើ​តេស្តឡើងវិញ​ចំនួន៣ដងទៀតនៅវិមាន​មិត្តភាព នៃ​ទីស្តីការ​គណរដ្ឋមន្រ្តី ដោ​យ​លើកទី២ នៅ​ថ្ងៃទី៩ វិច្ឆិកា, លើកទី៣ នៅ​ថ្ងៃទី១៤ វិច្ឆិកា និង​លើកទី៤ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕

0 Reviews:

Post a Comment