(ព្រៃវែង)៖ ផ្សារកំពង់ពពិល ស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៤ ខែវិច្ឆិកា ដោយបានបំផ្លាញតូបអស់ចំនួន៧៥តូប ក្នុងចំណោមតូបសរុបចំនួន ១០៥តូប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅវេលាម៉ោងប្រមាណ ១២ ិង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយបានប្រេីប្រាស់ឡានទឹកសរុប ២១ឡាន (ឡានព្រៃវែង៦គ្រឿង ខេត្តកណ្តាល៣គ្រឿង ខណ្ឌ័ជ្រោយចង្វា៧គ្រឿង ក្រសួងមហាផ្ទៃ ៥គ្រឿង) និងប្រេីប្រាស់ទឹកសរុប ប្រហែល៧០ឡាន ។
បើតាមប្រជាពលរដ្ឋថា ដើមហេតុដែលបណ្តាលឲ្យកើតជាអគ្គិភ័យឆេះផ្សារនេះ គឺមកពីផ្ទុះសេខ្សែភ្លើងចេញពីខាងលិចផ្សារ ដែលជាកន្លែងតូបជួសជុល កង់.ម៉ូតូ ដោយម្ចាស់បិទទ្វាទុកចោលរួចទៅសម្រាកនៅផ្ទះ៕
0 Reviews:
Post a Comment