Thursday, November 12, 2020

រន្ធត់! រថយន្តរ៉េចង្កូត​បុករោងកម្មកំពុងសម្រាក បណ្តាល​ឲ្យ​ស្លាប់ម្នាក់ និង​របួសម្នាក់ នៅខេត្តព្រះសីហនុ

កាលពីវេលា​ម៉ោងប្រមាណជាង​១២ រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់មួយ​បាន​កើត​ឡើង ដោយ​រថយន្ត​១​គ្រឿងបានរ៉េ​ចង្កូត​ទៅបុក​រោង​កម្មក​រ​កំពុង​សម្រាក នៅលើ​ផ្លូវ​149C ( ផ្លូវបំបែក​៦០​ម៉ែត្រ ) ត្រង់ចំណុច ចំណោត​ទី​២​អា​ឡាំង​ឌឺ​ឡុង ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​​មនុស្ស​ម្នាក់ស្លាប់​ និង​របួសធ្ងន់​ម្នាក់​។​

បើតាម​អាជ្ញាធរ រថយន្ត​បង្ក​នោះ ម៉ាក COLORADO ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​ 2AZ-0264 បើកបរ​ដោយ​ឈ្មោះ WANG XUSHENG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន និង​រួម​ដំណើរ​ម្នាក់ ឈ្មោះ ZHANG QI ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​។  អ្នក​ទាំងពីរ ជា​បុ​គ្ក​លិ​ក​ក្រុមហ៊ុន​បេតុង​អ៊ុយប៉ាង ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

បើតាមប្រភពខ្លះថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្កបើក​ពី​ភ្នំ​៩៦ ឆ្ពោះទៅ​អូរត្រេះ លុះ​មកដល់​ចំណុច​ខាងលើ ក៏​បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​កម្មករ​កំពុង​សម្រាក បណ្តាល​ឲ្យ​​ឈ្មោះ នឹម អៀ​ប ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្លាប់​នៅនឹងកន្លែង និង​ប្រពន្ធ​ឈ្មោះ ឆាន រី អាយុ​៤៧​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំងពីរ មាន​មុខរបរ​កម្មក​រ និង​ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវបាន​នាំ​នគរបាល​នាំខ្លួន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ដើម្បី​បន្ត​តាម​និតិ​វិធី​។ រីឯ​ជនរងគ្រោះ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕




0 Reviews:

Post a Comment