ជាដំណឹងល្អសម្រាប់ព្រឹកថ្ងៃសុក្រនេះ ដោយមានអ្នកជំងឺកូវីដ១៩ម្នាក់បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជំងឺកូវីដ១៩នៅកម្ពុជាធ្លាក់មកសល់ត្រឹម១២នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អ្នកដែលទើបជាសះស្បើយនេះ ត្រូវបានបញ្ជាក់ថា គឺជាស្រ្តីជនជាតិបារាំង អាយុ២៣ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ នាងជាអ្នកដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសិង្ហបុរី បានមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
ដោយឡែកសម្រាប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា នៅថ្ងៃទី១២ វិច្ឆិកា ម្សិលមិញ ក្រសួងបានធ្វើតេស្តមនុស្សចំនួន ៥៦នាក់បន្ថែមទៀត តែលទ្ធផលអវិជ្ជមាន។ ដោយសរុបមក សម្រាប់ព្រឹត្តិការណ៍៣វិច្ឆិកា ក្រសួងរកឃើញអ្នកពាក់ព័ន្ធសរុបចំនួន ១៧៣៤នាក់ ក្នុងនោះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ និងលទ្ធផលអវិជ្ជមានចំនួន ១៧៣០នាក់៕
0 Reviews:
Post a Comment