ភ្នំពេញ៖ ដោយមេីលឃេីញពីការតស៊ូក្នុងជីវិត របស់កុមារក្រីក្រ ដែលខំត្រដាបត្រដួសយកកង់ដ៏ចាស់របស់ខ្លួនទៅចូលរួមក្នុងការប្រណាំងកង់នៅទីលានម៉ូតូហោះព្រែកលាភ, កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យសហការីចុះសួរសុខទុក្ខនិងលេីកទឹកចិត្ត ព្រមទាំងនាំយកអំណោយទៅផ្តល់ជូនកុមារចំនួន ៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រផងដែរ។
កុមារទាំង៣នាក់នោះរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ខាងលេីនេះដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។
ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវការលេីកទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វេីជាគំរូដល់កុមារ និងយុវជនដទៃទៀត ប្រសេីរជាងការប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬទង្វេីទាំងឡាយណាដែលសង្គមស្អប់ខ្ពេីម៕
0 Reviews:
Post a Comment