Tuesday, October 20, 2020

ស៊ីម៉ាក់អំពាវនាវដល់ពលរដ្ឋ​រស់​នៅ និង​កំពុងរងគ្រោះដោយទឹកជំនន់តាមតំបន់ព្រំដែនកម្ពុជា-ថៃ បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះគ្រាប់មិន​ទាន់ផ្ទុះ



ខណៈ​ដែល​ខេត្ត​តំបន់ជាប់ព្រំដែន​កម្ពុជា-ថៃ​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ អគ្គនាយកស៊ីម៉ាក់ បានធ្វើ​ការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ សូម​បង្កេីនការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះតំបន់រងទឹកជំនន់ទាំងនេះក៏ជាតំបន់នៅមានបញ្ហាគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ។


ដូច្នេះប្រសិនបេីបងប្អូនជួបប្រទះ និងសង្ស័យជាគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនោះ សូមទាក់ទងផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬកំលាំងកងខេមរភូមិន្ទ ឬកំលាំងប៉ូលីស ឬកំលាំងសុីម៉ាក់ ដេីម្បីបោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះទាំងនោះជូនបងប្អូនធានាសុខសុវត្ថិភាពប្រជាពលរដ្ឋទាំងមូល៕




0 Reviews:

Post a Comment