Tuesday, October 20, 2020

ក្រសួងប្រាប់​ឲ្យ​ពលរដ្ឋ​រស់​នៅ​សងខាងទន្លេ​ប្រុងប្រយ័ត្ន ព្រោះទឹកទន្លេមេគង្គនឹងហក់ឡើងនៅប៉ុន្មានថ្ងៃខាងមុខ ---

 


សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងធនធានទឹក ចេញផ្សាយ​នៅ​រសៀល​ថ្ងៃនេះ​បាន​ឲ្យដឹងថា ដោយ​សារឥទ្ធិពលនៃ​ប្រព័ន្ធ​សម្ពាធទាប ភ្ជាប់​នឹង​វិសម្ពាធដែល​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា នឹង​ធ្វើ​ឲ្យ​ទន្លេមេគង្គ​នៅ​ភាគ​ខាង​លើ​បន្ត​ឡើងជា​លំដាប់​ក្នុង​រយៈ​ពេល​ពី ៤ ទៅ​៦ថ្ងៃខាងមុខ។


បើតាម​ការ​បញ្ជាក់របស់​ក្រសួង ការហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ​ភាគ​ខាងលើនេះ នៅ​មាន​សភាព​ទាប​ជាង​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ តែក្រសួងស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សងខាង​ទន្លេ​ សូម​បង្កើន​ការ​យក​ចិត្ត​ទុកដាក់ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដែលអាច​កើត​ឡើង​ជាយថាហេតុ៕



0 Reviews:

Post a Comment