Tuesday, October 20, 2020

ថ្ងៃនេះ កម្ពុជា​មានករណីឆ្លងកូវីដ​១៩ថ្មីមួយករណីបន្ថែមទៀត ជាជនជាតិប៉ូឡូញ ---



តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃនេះ មាន​ករណីឆ្លង​វីរុសកូវីដ​១៩ថ្មី​ចំនួន១ករណីបន្ថែមទៀត និង​ពុំ​មាន​ករណីជាសះស្បើយទេ។


ករណីឆ្លងថ្មីនេះ គឺជា​បុរស​ជនជាតិប៉ូឡូញ អាយុ​៤៧ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារ​មួយក្នុងខេត្តព្រះសីហនុ ជាអ្នក​ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរនៅប្រទេស​កូរ៉េ​ខាងត្បូង បាន​មក​ដល់កម្ពុជា​នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០។ បច្ចុប្បន្ន​អ្នកជំងឺត្រូវ​បាន​ដាក់​ឲ្យ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។


សរុបជារួម កម្ពុជាមាន​ករណីវីរុសកូវីដ​១៩សរុបចំនួន ២៨៦នាក់ ព្យាបាល​ជាសះស្បើយចំនួន ២៨០នាក់ និង​កំពុងសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៦នាក់៕




0 Reviews:

Post a Comment