រដ្ឋបាលខេត្តបាត់ដំបងនៅព្រលប់ថ្ងៃទី២២ ខែតុលា បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំង ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឲ្យមានការប្រុងប្រយ័ត្ន។
ប្រុងប្រយ័ត្នក៏ព្រោះតែ ភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ដែលធ្វើឲ្យទឹកហូរចូលក្នុងស្ទឹងសង្កែ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង។
ដូចនេះ រដ្ឋបាលខេត្តបាត់ដំបងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់៕
0 Reviews:
Post a Comment