Thursday, October 22, 2020

ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាសង់នៅពាក់កណ្ដាលឆ្នាំ២០២១ ----

 


(ភ្នំពេញ)៖ ពហុកីឡដ្ឋានដ៏​ធំរបស់ប្រទេស​កម្ពុជា ឈ្មោះ មរតកតេជោ ត្រូវ​លើក​ពេល​នៃការ​បញ្ចប់ការសាងសង់ ដោយអាច​នឹង​ត្រូវ​បញ្ចប់ជាស្ថាពរ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC )។

តាម​លោក វ៉ាត់ ចំរើន ថា ក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា អ្វីៗនឹងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនសាងសង់ត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ការតុបតែងផ្សេងៗជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ។ លោកសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ ពហុកីឡដ្ឋានដ៏ធំនេះនឹងបញ្ចប់ការសង់សង់ទាំងស្រុង ហើយនៅឆ្នាំ២០២២ កម្ពុជា​នឹង​ត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិលើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោនេះតែម្តង។

បើតាម​ការ​បញ្ជាក់របស់​លោក វ៉ាត់ ចំរើន ភាគីចិនបានបញ្ជាក់ច្បាស់អំពីគុណ និងសក្តានុពលនៃបច្ចេកវិទ្យាចុងក្រោយសម្រាប់ការសាង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនេះជាគម្រោងដ៏ធំរបស់ភាគីចិនសម្រាប់ការងារក្រៅប្រទេសរបស់ខ្លួន។

សូមបញ្ជាក់ថា ពហុ​កីឡដ្ឋានជាតិមរតកតេជោ ត្រូវ​បាន​ស្ថាបនាឡើង​ក្រោម​​ជំនួយ​ឥត​សំណង់​របស់​ប្រទេស​ចិន​​ សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​បើក​ បិទ​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣ខាងមុខ​ ដែលកម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ៕​



0 Reviews:

Post a Comment