អគ្គនាយកដ្ឋានពន្ធដា បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលបានសម្រេចឲ្យពន្យារពេលកាលបរិច្ឆេទកំណត់ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធន រយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១។
ការពន្យារពេលនេះ គឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្ដិ ស្ដីពីពន្ធលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖
0 Reviews:
Post a Comment