Friday, September 11, 2020

ចោរដាច់ដាបជិះកង់ឆក់ទូរស័ព្ទគេតាមផ្លូវបានសម្រេច ហើយព្យាយាមជិះកង់រត់ តែរត់មិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់ --


ជនសង្ស័យដាច់ដាបម្នាក់ជិះកង់ទៅឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងឈរថតលេងក្បែរលើសួនច្បារបានសម្រេចហើយព្យាយាមជិះកង់រត់គេចខ្លួន តែមិនរួចពីខ្នោះរបស់សមត្ថកិច្ច ។ ហេតុការណ៍ខាងលើនេះកើតឡើងកាលពី វេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភាព កក្កដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះ យឿម ឆេងអ៉ី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផ្នែកលក់ ស្នាក់នៅផ្ទះជួលលេខ២៥Eo ផ្លូវលេខ៤២ ភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានបន្ដថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីម្តុំវិមាន ឯករាជ្យ មកលេងមុខព្រះបរមរាជវាំង ដោយជិះតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីត្បូងមកជើងមកដល់មុខព្រះបរមរាជវាំង ជនរងគ្រោះបានឈប់ម៉ូតូ រួចចុះឈរយកទូរស័ព្ទមកថតលេងក្បែរចិញ្ចើមផ្លូវ ក៏ស្រាប់តែមានជនសង្ស័យជិះកង់មក ពីក្រោយហើយអែបខាងឆ្វេងដៃជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះបានសម្រេច ភ្លាមៗនោះជនសង្ស័យព្យាយាមជិះកង់រត់គេចខ្លួនដែរ ប៉ុន្ដែពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោថា “ចោរៗ” និងរត់ដេញតាមក្រោយ ស្របពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ល្បាតមកដល់កន្លែងកើតហេតុក៏បានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងយកទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការសាកសួរ​៕

0 Reviews:

Post a Comment