Friday, September 11, 2020

រសៀល​ថ្ងៃសុក្រ​ម្សិលមិញ មានពលរដ្ឋខ្មែរជិត៣រយនាក់សំរុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ

នៅវេលាម៉ោង​ប្រមាណ៣រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២០​ម្សិលមិញ មានពលរដ្ឋខ្មែរ​ចំនួន២៦០នាក់ ក្នុង​នោះ​មាន​ស្រី១១៧នាក់ បាន​នាំ​គ្នា​ចាក​ចេញពី​ប្រទេស​ថៃ ត្រឡប់​ចូល​មក​កម្ពុជាវិញ​តាម​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​អូរស្មាច់ នៃ​ខេត្ត​ឧត្តរមានជ័យ។

គួរ​បញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ភាគី​ថៃ​បិទជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩, តែការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន៕


0 Reviews:

Post a Comment