(សៀមរាប)៖ ជនជាតិវៀតណាមប្រុសស្រីចំនួន២៧នាក់ ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារ អង្គរយៀធីម ស្ថិតនៅភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិវៀតណាមទាំង២៧នាក់នោះ មាស្រី៩នាក់ បានឆ្លងដែនតាមច្រករបៀង នៃច្រកជ្រៃធំ ដោយធ្វើដំណើរតាមទូក។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះហេតុការណ៍នៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ នៅស្នងការនគរបាលខេត្តសៀមរាប និងធ្វើតេសរកជំងឺកូវីដ១៩ ផងដែរ៕
0 Reviews:
Post a Comment