រាជរដ្ឋាភិបាលសម្រេចលើកពេលបុណ្យសមុទ្រឆ្នាំនេះ ទៅឆ្នាំក្រោយវិញ ---
(ភ្នំពេញ)៖ យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងធ្វើនៅខេត្តព្រះសីហនុ នាចុងឆ្នាំនេះ នឹងត្រូវលើកពេលទៅធ្វើនៅឆ្នាំក្រោយវិញ។
តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ថា ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ ទើបសម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ៕
0 Reviews:
Post a Comment