ក្រោយផ្ទុះប្រតិកម្មរឿងមន្រ្តីប៉ុស្តិ៍អង្គតាសូ ប៉ងរំលោភក្មេងស្រី ហើយអាចដើររំភើយពេញភូមិ ឥឡូវស្នងការខេត្តស្វាយរៀងប្រកាសថា ចាប់បានជនសង្ស័យហើយ ---
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាសបំភ្លឺថា ករណីមន្ត្រីនគរបាល ឈ្មោះ ម៉ៅ វីរៈ បំរើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទូស្តកេរខ្មាស់ លើក្មេងស្រីអាយុ១៦ឆ្នាំនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។
តែយ៉ាងណាបច្ចុប្បន្នកម្លាំងនគរបាលបានស្រាវជ្រាវរកឃើញ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ហើយ។
បើតាមគ្រួសារស្រីរងគ្រោះបានឲ្យដឹងថា ករណីរំលោភនេះបានកើតឡើង កាលពីព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នៅក្រោមផ្ទះ ក្នុងភូមិក្តុមពី ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ដោយពេលគ្រានោះឪពុកម្ដាយបានទៅចូលរួមក្នុងពិធីមង្គលការគេ នៅក្នុងភូមិដោយទុកកូនស្រីរងគ្រោះឱ្យនៅផ្ទះម្នាក់ឯង។ ខណៈមានឱកាសស្ងាត់ល្អ លោកអនុសេនីយ៍ត្រី ម៉ៅ វីរៈ (ហៅចំរើន) បានមកសុំក្មេងស្រីរងគ្រោះរួមភេទ។ ប៉ុន្តែនាងប្រកែកមិនព្រមឡើយ ពេលនោះឈ្មោះ ម៉ៅ វីវៈ បានស្ទុះមកចាប់អោបក្មេងស្រីពីក្រោយ នៅផ្ទះបាយក្រោមផ្ទះ។
ក្រោយកើតហេតុភ្លាមៗឪពុកម្ដាយបានប្ដឹង ទៅប៉ុស្តិ៍ឃុំគោកព្រីង ស្រុកស្វាយជ្រំ។ តែដោយសារមិនអាចដោះស្រាយបានទើប សម្រេចចិត្តប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ តែម្ដង ទើបអយ្យការកោះហៅក្រុមគ្រួសារជនរងគ្រោះ និងជនរងគ្រោះចូលបំភ្លឺ៕
0 Reviews:
Post a Comment