Thursday, September 24, 2020

១២​ថ្ងៃ​ហើយ​! កម្ពុជា គ្មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​នោះទេ


ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​១​នាក់​ដដែល​។​

​សូមជម្រាបថា គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ មាន​រយៈពេល​១២​ថ្ងៃ​ហើយ ដែល​ក្រសួងសុខាភិបាល​ប្រកាសថា គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី នៅ​កម្ពុជា​។​

​បើ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​សរុប ២៧៥​នាក់ (​ស្រី ៥៤​នាក់ និង​បុរស ២២១​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៧៤​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២២០​នាក់​) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទយមិត្តភាពខ្មែរ-សូវៀត រាជធានី​ភ្នំពេញ​ចំនួន​០១​នាក់​៕​


0 Reviews:

Post a Comment