ប្រសិនបើអ្នកចង់ទៅម៉ាឡេស៊ី កុំភ្លេចត្រៀមលុយជាង១ពាន់ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញបានប្រកាសថា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០តទៅ ជនបរទេសទាំងអស់ ត្រូវបង់ថ្លៃធ្វើចត្តាឡីស័ក ចំនួន ៤៧០០រីងហ្គីត (ប្រមាណ ១១៥០ដុល្លារអាមេរិក) សម្រាប់អ្នកដំណើរម្នាក់។
តាមការបញ្ជាក់របស់ស្ថានទូត ប្រាក់ចំនួន ៤៧០០រីហ្កីតនេះ ត្រូវបង់ជូនមន្រ្តី នៃក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលប្រចាំការនៅតាមច្រកចូលអន្តរជាតិ របស់ប្រទេសម៉ាឡេស៊ី។
0 Reviews:
Post a Comment