នគរបាលការពារព្រំដែន អំពាវនាវកុំឲ្យពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់បន្តទៀត ---
(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គួរគប្បីកុំលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាងបន្តទៀត ព្រោះថា ការលួចឆ្លងដោយប្រថុយប្រថាននេះ វានឹងប្រឈមគ្រោះថ្នាក់។
ការអំពាវនាវបែបនេះ គឺបន្ទាប់ពីមើលឃើញថា មានប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលនៅជិតព្រំដែនប្រទេសថៃ តែងតែលួចឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ខណៈដែលរដ្ឋាភិបាលថៃ បន្តរឹតបន្តឹងសន្តិសុខការធ្វើដំណើរក្នុងប្រទេស ដើម្បីការពារពីជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនបានលើកឡើងថា នគរបាលការពារព្រំដែនគ្រប់ច្រកទាំងអស់តែងតែធ្វើការឃាត់ខ្លួន និងអប់រំជាច្រើនលើកច្រើនសារមកហើយ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានលួចឆ្លងដែនខុសច្បាប់ដើម្បីទៅរកការងារធ្វើនៅប្រទេសជិតខាង។ ប៉ុន្តែពួកគាត់មួយចំនួនទៀតនៅតែបន្តលួចឆ្លងដែនដោយខុសច្បាប់ដដែលតាមរយៈមេខ្យល់ ដោយមិនខ្លាចគ្រោះថ្នាក់ ខ្លាចឆ្លងនូវជំងឺផ្សេងៗ និងមិនខ្លាចអាជ្ញាធរថៃចាប់ខ្លួនជាដើមនោះ៕
0 Reviews:
Post a Comment