Monday, September 28, 2020

អាងស្បែកជាទាហាន ដក​កាំភ្លើងបាញ់គំរាម២គ្រាប់ ឥឡូវ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន



(ព្រះសីហនុ)៖ មានភាពភ្ញាក់ផ្អើលទៀតហើយនៅស្រុកព្រៃនប់ នាយប់ ថ្ងៃទី ២៨ ខែកញ្ញា ​ឆ្នាំ២០២០ វេលាម៉ោង ២១.៣០នាទី នៅចំណុចមុខផ្ទះបុណ្យ០៧ថ្ងៃ ស្ថិតក្នុង ភូមិ ព្រៃ នប់២ ឃុំព្រៃ នប់ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មានករណីបាញ់គំរាមមួយកើតឡើង បង្ករដោយជនសង្ស័យម្នាក់ ជាមន្ត្រីយោធាពាក់សក្កិ4 កន្លះនៅរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ របស់លោកវរសេនីយ៍ឯក ហួរយ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2020 មានករណីបាញ់គំរាម មួយករណី នៅស្រុកព្រៃនប់ បង្កឡើងដោយជនសង្ស័យឈ្មោះ ឈ្មោះ ភិន សាយ័ន្ត ហៅណូភេទប្រុសអាយុ-ឆ្នាំមុខរបរយោធា មានទីលំនៅ- រាជធានីភ្នំពេញ បានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក) បាញ់ឡើងលើចំនួន០២ គ្រាប់ដើម្បីគំរាមជនរងគ្រោះឈ្មោះ ចៅ វន្នី ភេទស្រី អាយុ ២៥ឆ្នាំមានទីលំនៅដូចកន្លែងកើតហេតុ។

ក្រោយពីធ្វើ សកម្មភាពភាពរួច ជនសង្ស័យបានបើករថយន្តម៉ាកវុីហ្គូ ពណ៍ស ពាក់ផ្លាកលេខ (រដ្ឋ-..២៤ ចុង) រត់គេចខ្លួនបាត់។

ដោយឡែក ចំពោះ មូលហេតុ ដែលឈានដល់ មន្ត្រីយោធា ធ្វើការបាញ់គំរាម នេះ គេនៅពុំទាន់ដឹងមូលហេតុជាក់លាក់នៅឡើយទេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណ ជនបង្ក ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តអនុវត្តនីតិវិធីប្រើតាមផ្លូវច្បាប់៕


0 Reviews:

Post a Comment