Monday, September 28, 2020



(ភ្នំពេញ)៖ កម្លាំងមួកខៀវកម្ពុជាចំនួន ១៣៩នាក់ ក្នុងនោះមាននារី១១នាក់ ត្រូវ​បាន​អនុញ្ញាតឲ្យ​វិលត្រឡប់ទៅផ្ទះវិញ ក្រោយពិនិត្យសំណាកវិភាគជាលើកទី២ ទទួលលទ្ធផលអវិជ្ជមានកូវិដ១៩។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា កម្លាំងទាំង១៣៩នាក់នេះ គឺបានធ្វើចត្តាឡីស័ក បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលីរយៈពេល១ឆ្នាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍  សែម សុវណ្ណនី បានបញ្ជាក់ទៀតថា ទាំង១៣៩នាក់នេះ ទទួលលទ្ធផលអវិជ្ជមាន​កូវិដ១៩ បន្ទាប់ពីធ្វើសំណាកវិភាគ កាលពីថ្ងៃទី២៦ ខែកញ្ញា ហើយនៅថ្ងៃទី២៨ ខែកញ្ញា ក៏មានការអនុញ្ញាតពីក្រសួងសុខាភិបាលឲ្យ​កម្លាំងទាំងអស់នេះ វិលត្រឡប់ទៅផ្ទះវិញ តែត្រូវបន្តអនាម័យខ្លួនប្រាណជានិច្ច ជាមួយគ្នាប្រសិនបើមានអការៈមិនប្រកតីត្រូវរាយការណ៍មជ្ឈមណ្ឌលជាតិ ឬទាក់ទងទៅអ្នកជំនាញនៃក្រសួងសុខាភិបាល៕

0 Reviews:

Post a Comment