មើលខាងក្រៅជាបារបារាំង តែនៅខាងក្នុងលួចបង្កប់សេវាផ្លូវភេទ ឥឡូវសមត្ថកិច្ចចុះបង្រ្កាបហើយ
កាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្រ្កាបហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ – Honey Honey Bar” ស្ថិតនៅជិតសូរិយ៉ាម៉ល តាមបណ្តោយផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ក្រោយពីមានសេចក្តីរាយការណ៍ថា ហាងមួយនេះលួចលាក់បម្រើសេវាផ្លូវភេទ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ បើកភោជនីយដ្ឋានបារ មានបង្កប់បំរើសេវាផ្លូវភេទ លុះវេលាម៉ោងកើតហេតុ ទើបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យតែម្ដង ។
តាមជនរងគ្រោះបានអោយដឹងថាជារៀងរាល់ថ្ងៃ ទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី០៨នាក់ ក្នុងនោះ(អនីតិជន០៣នាក់) និងដក ហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធី៕
0 Reviews:
Post a Comment