Tuesday, September 29, 2020

ងជល់មាន់និងអាប៉ោងនៅក្នុងភូមិគ្រោះឃុំព្រៃព្នៅ ស្រុកពារាំងបើកលេងយ៉ាងរលូនមិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ...

.

(ព្រៃវែង)÷តាមប្រភពពីជាពលរដ្ឋបានរាយការណ៍ជូនអង្គភាពសារពត៌មានរស្មីកោះធំយើងថា មានទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់មួយកន្លែងដែលគេស្គាលថាឈ្មោះលោកអឿនដែលស្ថិតភូមិគ្រោះឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង បើកដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ទោះជាមានការបង្ក្រាបពីដងរួចមកហើយក្តី ក៍លោកអឿននៅតែមិនរាងចាលដែលនៅតែលេងដដែលៗ។

ប្រភពបានបន្តទៀតថាតាំងពីភូមិពួកគាត់កើតមានល្បែងប្រជល់មាន់និងអាប៉ោងកាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា   ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងស្រុកបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយទើបលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។

បើទោះជាមានការដាក់បទបញ្ជាយ៉ាងដាច់ខាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថភាពនិងបង្កឲ្យកេីតមានកំណើនពលរដ្ឋក្រីក្រនិងជម្លោះក្នុងគ្រួសារយ៉ាងណាក្តី ក៏មហាជនមួយចំនួននៅតែសង្កេតឃើញថាល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងភូមិគ្រោះ ឃុំព្រែកព្នៅ ស្រុកពារាំង  ខេត្តព្រៃវែង លេងបានយ៉ាងរលូន ដោយមិនដែលខ្វល់ ខ្លាចចំណាត់ការបង្ក្រាបពីសំណាក់សមត្ថកិច្ចនោះទេ
បងប្អូនពលរដ្ឋនាំគ្នាធ្វើការសូមសំណូមពរមកដល់ លោកអធិបាល នៃគណៈ អភិបាលខត្តព្រៃវែងនិងលោកស្នងការនគបាលខេត្ត ព្រៃវែងគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់នៅក្នុងភូមិ ឃុំ ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។






0 Reviews:

Post a Comment