ថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសរកមិនឃើញអ្នកជាសះស្បើយ និងមិនមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីទេ
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅថ្ងៃនេះ ពុំមានរបាយការណ៍ស្តីពីករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅកម្ពុជាទេ ហើយក៏គ្មានករណីជាសះស្បើយដែរ។
សរុបមកវិញ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ២៧៧នាក់, ព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់៕
0 Reviews:
Post a Comment