អភិបាលស្រុកកោះញែក ត្រូវប្រមុខរាជរដ្ឋាភិបាលដកហូតតំណែង
យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការសម្រេចបញ្ចប់មុខតំណែងលោក ស៊ិន សណ្ណវុឌ្ឍ ពីអភិបាល នៃគណៈអភិបាលស្រុកកោះញែក នៃខេត្តមណ្ឌលគិរី ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។
ចំពោះមូលហេតុដែលបណ្តាលឲ្យមានការដកហូតតំណែងអភិបាលស្រុកកោះញែកនេះ មិនមានការបញ្ជាក់អំពីមូលហេតុនោះទេ តែបើតាមប្រភពខ្លះថា ការដកហូតតំណែងនេះ គឺដោយសារតែ ក្រុមការងារអន្តរក្រសួងបានរកឃើញពីភាពខ្វះការទទួលខុសត្រូវរបស់លោកអភិបាលស្រុក ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលតប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ៕
0 Reviews:
Post a Comment