Wednesday, September 30, 2020

ល្បែងជល់មាន់និងអាប៉ោងនៅក្នុងក្រុងបាលុងបើកលេងយ៉ាងរលូនមិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ


(ខេត្ត រនះគីរី)÷តាមប្រភពពីជាពលរដ្ឋបានរាយការណ៍ជូនអង្គភាពសារព៌ត៌មានរស្មីកោះធំយើងថា មានទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងដ៍ធំភ្នាល់លេងខុសច្បាប់មួយកន្លែងដែលគេស្គាលថាម្ចាស់សង្វៀនឈ្មោះលោកជាតនដែលស្ថិតនៅភ្នំយោលអូរត្រាវក្នុងសង្កាត់យក្សឡោមក្រុងបាលុង ខេត្តរនះគីរី បើកដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងក្រុងបាលុង បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយទើបលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។

ប្រភពបានបន្តទៀតថាតាំងពីភូមិសង្កាត់ពួកគាត់កើតមានល្បែងប្រជល់មាន់និងអាប៉ោងកាលណាមក ពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា   ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ ។
បើទោះជាមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថភាព បង្កឲ្យកេីតមានកំណើនពលរដ្ឋក្រីក្រនិងជម្លោះក្នុងគ្រួសារយ៉ាងណាក្តី ក៏មហាជនមួយចំនួននៅតែសង្កេតឃើញថាល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងភូមិ សង្កាត់យក្សឡោម ក្រុងបាលុង  ខេត្តរនះគីរី លេងបានយ៉ាងរលូនដោយមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការបង្ក្រាបនោះទេ ។
បងប្អូនពលរដ្ឋដែលរស់នៅក្នុងក្រុងបាលុងនាំគ្នាធ្វើការសំណូមពរមកដល់លោកថងសាវុន អធិបាលនៃគណៈ អភិបាលខត្តរនះគីរីនិងលោកយិនសំណាងស្នងការនគបាលខេត្ត រនះគីរីគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកលេងភ្នាល់ខុសច្បាប់នៅក្នុងភូមិ សង្កាត់ ក្រុង ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។



0 Reviews:

Post a Comment