ខេត្តពង់ចាម: ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងលួចលាក់លេងយ៉ាងកក្រើកក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះម្ដងរួចមកហើយ។
ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វីទីតាំងទាំងនេះធ្លាប់បង្ក្រាបហើយហេតុអ្វីហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។
ជំពូកទី៣ ទោសប្បញ្ញត្តិ
មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម លោកវរសេនីយ៍ឯក ឯមវឌ្យនា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់មិនគួរមើលរំលងនោះទេ។
មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
0 Reviews:
Post a Comment