Sunday, October 13, 2024

ល្បែងស៊ីសងជល់មាន់និងអាប៉ោងលួចបើកលេងយ៉ាងកក្រើកក្នុងភូមិ ជាយក្រែ ឃុំបឹងល្វា មន្ត្រីអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់!!!

 



ខេត្តកំពង់ធំ: ល្បែងស៊ីសងមាន់ជល់និងអាប៉ោងកំពុងលួចលាក់លេងយ៉ាងកក្រើក
ក្នុងភូមិជាយក្រែ ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ ។
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងមាន់ជល់និងអាប៉ោងកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2024 សម្តេចបវរធិបតីហ៊ុនម៉ាណែតបានចេញសារជូនអភិបាលក្រុងខេត្តទាំងអស់ទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទទោះបីមានអាជ្ញាប័ណ្ណឬមិនមានក៏ដោយ ត្រូវតែបង្ក្រាបឲ្យអស់ព្រោះថាល្បែងស៊ីសងទាំងនេះដែលបង្ករ អសន្តិសុខដល់
ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋនិងមហាទូទៅក្នុងមូលដ្ឋាន បានលើកឡើងថាហេតុអ្វីទីតាំងទាំងនេះហ៊ានបើកលេងយ៉ាងកក្រើក ឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំបើកភ្លើងខៀវឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការបានយ៉ាងរលួនដូច្នេះ។
ជំពូកទី៣ ទោសប្បញ្ញត្តិ
មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ  អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម
លោកវរសេនីយ៍ឯកម៉ៅចាន់ធី អធិការនៃអធិការដ្ឋាននគរបាលស្រុកសន្ទុកមិនគួរមើលរំលងនោះទេ។
មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហេង សុផល  ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា
អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕









0 Reviews:

Post a Comment