ទីតាំងមាន់ ជល់តាម ប្រព័ន្ធអនឡាញ ទាំង នោះរួមមានដូចជា ១-ភូមិជ័យជំនះ សង្កាត់ឡាបានសៀក,២-នៅក្រោយផ្សារភូមិជ័យជំនះសង្កាត់ឡាបានសៀក,៣-នៅក្រោយតារាងបាល់បងប្រូ ភូមិថ្មី សង្កាត់ឡាបានសៀកនិងទី ៤នៅជាប់ផ្ទះពូហួរ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។
អធិការក្រុងបានលុងលោក ហួត បូរី ប្រាប់អ្នកកាសែតថា លោកកំពុងរវល់ និងសុំឲ្យអ្នកកាសែតផ្ញើរូបភាពទីតាំងនិងភស្តុតាងនានា តាមតេឡេក្រាមជូនលោកដើម្បីត្រួតពិនិត្យ។
រីឯអភិបាលក្រុងបានលុង លោក ធូ ឃឿ ប្រាប់អ្នកកាសែតដែរថា ចាំរសៀលចាត់ចែងឲ្យសហការីចុះ ទៅមើលជាក់ស្ដែង។
ទីតាំងល្បែងស៊ីសងទាំងនេះត្រូវបានប្រជាពលរដ្ឋមើល ដោយភ្នែកទទេឃើញថា មិនមែនជាការលំបាកក្នុងការបង្ក្រាបនោះទេ ប៉ុន្តែអាជ្ញាធរក្រុងមិនមានឆន្ទៈក្នុងការបង្ក្រាប ហើយម្យ៉ាងទៀតប្រភពខ្លះខ្សឹបខ្សៀវថាតើនរណាសុខចិត្តទៅ វ៉ៃ បំបែកឆ្នាំងបាយខ្លួនឯងនោះ ដូច្នេះរួមផ្សំជាមួយនឹងខ្នងបង្អែករបស់ថៅកែរល្បែងក្រុមហ៊ុនK និងផលប្រយោជន៍របស់អាជ្ញាធរមាន សមត្ថកិច្ចទៀតផងនោះទើបធ្វើឲ្យបញ្ហានៃការបង្ក្រាបល្បែងស៊ីសងនៅក្នុងក្រុងបានលុង មិនទទួលបាន ផល ប្រជាពលរដ្ឋនិយាយថាអ្វីៗអាស្រ័យទៅលើឆន្ទៈរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ។
នរណាក៏ដឹងដែរថា ល្បែងស៊ីសងគ្រប់ប្រភេទរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖,មាន់ជល់អនឡាញរបស់ក្រុមហ៊ុនK ជាដើមនោះ ភ្នាលបាល់ទាត់,ឡូតូ,យូគី,អាប៉ោង,មាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ, ក្បែរមន្ទីរអង្គភាពរដ្ឋមួយ ចំនួន ដែលបណ្តាឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ, ចោរលួច,ចោរឆក់ និងអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ។
ល្បែងស៊ីសងទាំងនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែលវក់វ៉ីនឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក- ម្តាយ,យកទូរស័ព្ទ យកម៉ូតូទៅបញ្ចាំលេងល្បែង ខូច អនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណី។
ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្រុងបាឡុង សូមសំណូមពរដល់លោក
ហួតបូរីអធិការនគរបាលក្រុងបាឡុង
ស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕
0 Reviews:
Post a Comment