(តាកែវ )៖ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញ ថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រ ជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការដាក់ពង្រាយល្បែ ងស៊ីសជល់មាន់តាមប្រពន្ធអនឡាញនៅតាមបណ្ដា ហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រ ស្រុកទ្រាំង ខេត្តតាកែវ។
ជាក់ស្ដែងទីតាំងបនល្បែងមាន់ជល់ តាមអនឡាញមួយកន្លែងកំពុងតែដំណើរការបានដោយរលូនស្ថិតនៅក្នុងភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំងខេត្តតាកែវ កំពុងតែដំណើរការបានដោយរលូន។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ ស៊ីសងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេ លចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូ លដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោក ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ មេត្តាចាត់មន្រ្តីក្រោមឱវាទ ជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេ លដែលលោក កប សេម អធិការនគរបាល។
ស្រុកទ្រាំងហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំ ពោះទីតាំងល្បែងស៊ីសងខាងលើនេះ។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិន អាចសុំការបំព្លឺពីអាជ្ញារធម៍មានសមត្ថកិច្ចក្នុងមូលដ្ឋានបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង ស ង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងស៊ីសង់ជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ វង្វក់ស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុ យមកភ្នាល់ផ្សងសំណាង ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment