Wednesday, May 15, 2024

ប្រធានអានុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចក្រុងពោធិ៍សាត់ ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលែងដៃ



ខេត្តពោធិ៍សាត់ ÷ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតយក្សធ្វើចរាចរណ៍ ជារៀងរាល់ថ្ងៃយប់ បានដោយរលូន ដែលគេអះ អាងថាសុទ្ធតែបង់លុយមុនឲ្យមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លេីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្រ្តីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនបានយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលេីសទម្ងន់ឬល្មើសច្បាប់នោះទេ គឺក្រុមមន្ត្រីទាំងនោះបេីកដៃ។

ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។ 
មជ្ឈដ្ឋានខាងក្រៅឃើញ សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិង ដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។
ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ.៥ នេះចូលក្នុងថវិការដ្ឋមិនអីនោះទេ ប៉ុន្តែត្រូវបានគេសង្ស័យចូលក្នុងហោប៉ាវ ក្រុមមន្ត្រី ពុក រលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុងមួយខែៗ។

តាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថា ក្នុងមួយថ្ងៃៗប្រាក់ចំណូលពី រថយន្ត ដឹកទំនិញ ដឹកថ្ម ដឹ កខ្សាច់ ដឹកដី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់បានបង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងថ្លឹងរថយន្តមិនអាចរំលងមួយគ្រឿងណាឡើយ ។ ដោយឡែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ ជាអ្នកបេីកដៃឲ្យក្រុមមន្រ្តីស្ថានីយ៍ជញ្ជួីងផ្លូវជាតិលេខ៥ ធ្វេីអ្វីៗតាមអំពេីចិត្ត ទេីប។ ឈ្មួញនឹងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ៥ ក្រុងពោធិសាត់ បានស្នើសុំដល់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូនក៏ដូចលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំ ងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹ ងរថយន្ត ផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ ជាបន្ទាន់ផង។
ក្រុមឈ្មួញ និងអាជីវករ បានលើកឡើងថា ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ .៥ មិនអនុវត្តឲ្យ បានត្រឹមត្រូវ តាមបទដ្ឋានចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ដែ លធ្វើឲ្យខូចផ្លូវ និងខូចស្ពាននោះ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ដោយសារតែ អាងលោក កាង ប៉េងហាក់ ប្រធាន មន្ទីរ សាធារណការនិងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ខ្នងបង្អែកយ៉ាងរឹងមាំ។






0 Reviews:

Post a Comment