ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាមានទីតាំងល្បែងសុី សងមាន់ជល់តាមប្រព័នអនឡាញនិឆ្នោតឡូតូមួយកន្លែងកំពុងតំណើការបានយ៉ាង រលូនសង្ស័យថាមាន ខ្នងបង្អែកធំហើយមើលទៅទើបលេងបានយ៉ាងរលូនមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ទីតាំងល្បែងសុីសងមួយនេះកំពុងបើកលេង ទទួលអតិថិជនចូលលេងយ៉ាងអាណាធិប។
ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីស ភ្នាល់មាន់ជល់និងឡូតូតាមប្រព័ន្ធអនឡាញខុសច្បាប់ លេងយ៉ាងអាណាធិបតេយ្យមួយកន្លែងនេះ មិនទាន់ឃើញមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបនៅឡើយ ជាពិសេសលោក វសេនីយ៍ឯកចាន់សុខគីមអធិការនគរបាលស្រុកស្នួលហាក់នៅ រក្សាភាពស្ងាត់ស្ងៀម។
ប្រជាពលរដ្ឋបានលើកឡើងថាល្បែងសុីសងនេះហើយ ជាដើមចមអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជើងឃ្លេពី ឃុំធ្នូស្រុកស្នួរ ខេត្តក្រចេះ បានធ្វើការសំណូមពរដល់ ឯកឧត្ដម វ៉ានថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ឯកអ៊ូសុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះគួរមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាពផងទាន ។
0 Reviews:
Post a Comment