ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសងមួយនេះសំបូរអតិថិជនចូលទៅលេងជារាល់ថ្ងៃ បែរជាសមត្ថកិច្ចក្នុងមូលដ្ឋានមិនចុះបង្ក្រាបជាពិសេសលោកសាយប៊ុនថនអធិការនគរបាលស្រុកភ្នំស្រួច រក្សាភាពស្ងប់ស្ងាត់។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឲ្យខាន់តែបាន។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើបានដាក់ការសង្ស័យប្រហែលមន្ត្រីអាជ្ញាក្នុងភូមិឃុំនិងស្រុកភ្នំស្រួចបានឃុបឃិតគ្នានឹងម្ចាស់បទល្មើសល្បែងស៊ីសងទើបបើកលេងបានយ៉ាងរលូនបែបនេះ។
ប្រជាពលរដ្ឋបានលើកឡើងថាល្បែងសុីសងនេះហើយ ជាដើមចមអំពើចោរកម្មផ្សេងៗដូចជាលួច-ឆក់-ប្លន់-គាស់ផ្ទះជាពិសេសអំពើហិង្សាក្នុងគ្រួសារ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ៤ឃុំត្រែងត្រយ៉ឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺបានធ្វើការសំណូមពរដល់ ឯកឧត្ដម វ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោសមសាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាពផងទាន ។
0 Reviews:
Post a Comment