Wednesday, March 1, 2023

ទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតក្នុងផ្សារបឹងត្របែកជាន់ទី4លេងយ៉ាងកក្រើកអាជ្ញាធរមានសមត្ថកិច្ចរក្សារភាពស្ងៀមស្ងាត់


(ភ្នំពេញ)៖ ស្បែងសុីសងខុសច្បាប់មួយកន្លែងកំពង់បើកលេងយ៉ាង យ៉ាងកក្រើកស្ថិតក្នុងផ្សាបឹងត្របែកថ្មីជាន់ទី(4)ក្នុងសង្កាត់បឹងត្របែកខណ្ឌ ចំការមនរាជធានីភ្នំពេញដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ ហាក់ផ្គើននិងអនុសាសរបស់សម្ដេចតេជោហ៊ុនសែន។ ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងហ្គេមបាញ់និងល្បែងស៊ីផ្សេងៗទៀត ព្រៀបបានកាស៊ីណូ លេងយ៉ាងអាណាធិបតេយ្យនៅក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន មិនដែលឃើញ មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេស លោកកៀងល័ក្សអភិបាលខណ្ឌនិង លោកវរសេនីយ៍កឯកយិនសានអធិការនគរបាល ខណ្ឌចំការមនហាក់នៅស្ងាត់ស្ងៀម។
 គួររំលឹកផងដែរកន្លងកមនៅថ្ងៃទី17 ខែកញ្ញាឆ្នាំ2022សម្តេចតេជោហ៊ុនសែនបានចេញបទបញ្ជឲ្យអភិបាលទាំង25ខេត្តក្រុងឲ្យបិទទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់មិនឲ្យកើតមានឡើយ ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៍ដោយ។ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសង ហ្គេមបាញ់ត្រីនិងល្បែងស៊ីសងគ្រប់ប្រភេទ កំពុងបើកដំណើរការយ៉ាងរលូន ក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបឡើយ។ ប្រជាពលដែលរស់នៅក្នុងសង្កាត់បឹងត្របែកសូមសំនុំពរដល់ ឯកឧត្តឃួងស្រេងអភិបាលនៃគណះអភិបាលរាជធានីភ្នំពេញនិងលោក ឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានី ភ្នំពេញគួរតែយកចិត្តទុកដាក់ចាត់កម្លាំងជំនាញនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀស ករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះ ជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយ ផ្ដើមចេញពីល្បែងទាំងនេះ ។










0 Reviews:

Post a Comment