(កោះកុង)យោងតាមព្រះរាជក្រមលេខ៖នស/រកម/០៥០៦ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ប្រកាសឲ្យប្រើច្បាប់ស្តីពីជលផលត្រង់ ៖
មាត្រា៩ ចែងថា ៖ ដែននេសាទជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ព្រំប្រទល់នៃដែននេសាទ ត្រូវកំណត់ដោយអនុក្រឹត្យ ។ រាល់ការប្រើប្រាស់ដែននេសាទ ដើម្បីគោលបំណងក្រៅ វិស័យជលផលត្រូវមានការសម្រេចពីរាជរដ្ឋាភិបាលតាមសំណើររបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។
មាត្រា១២ ចែងថា៖ កន្លែងនេសាទគ្រប់ប្រភេទ កន្លែងអភិរក្សជលផល តំបន់ស្មៅ សមុទ្រ តំបន់ផ្ការថ្ម ទំនាបលិចទឹកក្នុងរដូវតម្លើង នាទីព្រៃលិចទឹក និងនាទីព្រៃកោងកាង ដូចមានចែងក្នុងមាត្រា១០ និង១១នៃច្បាប់នេះ គឺជាតំបន់គ្រប់គ្រងជលផល ។ ការបង្កើត ការរំសាយ តំបន់គ្រប់គ្រងជលផល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នីតិវិធីនៃការបង្កើត ឬរំសាយតំបន់គ្រប់គ្រងជលផលត្រូវកំណត់ដោយអនុក្រឹត្យ
មាត្រា១៨ ៖តំបន់គ្រប់គ្រងជលផលជាអាទិ៍ តំបន់ទឹកជោរ អន្លង់ជ្រៅៗ នៅតាមដងទន្លេ បឹងទន្លេសាប បឹង ព្រៃលិចទឹក តំបន់កោះ តំបន់ផ្កាថ្ម និងព្រៃកោងកាង ដែលជាកន្លែងមានសារៈសំខាន់ដល់និរន្តរភាពនៃធនធានជលផល ត្រូវរៀបចំចាត់ថ្នាក់ជាកន្លែងការពារ និងអភិរក្សធនធានជលផល ។
មាត្រា១៩ កថាខណ្ឌ៣ ចែងថា ៖ (ហាមឃាត់)ការតាំងលំនៅថ្មីដែលស្ថិតនៅតិចជាង២(ពីរ)គីឡូម៉ែត្រពីព្រំប្រទល់កន្លែងអភិរក្សជលផល លើកលែងតែទីលំនៅរបស់រដ្ឋបាលជលផលដែលប្រើសម្រាប់គោលបំណងអនុវត្តច្បាប់ ។
សេចក្តីអត្ថាធិប្បាយពីលើមកនេះសំដៅធំបំផុតទៅលើមតិរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ពីព្រោះថា គឺជាបញ្ហាពាក់ព័ន្ធទៅនឹងតួនាទីរបស់ឯកឧត្តមក្នុងឋាន:ជាអ្នកសម្រេចលើការដូរដោះលក្ខន្តិក:របស់តំបន់គ្រប់គ្រងជលផល ទើបអាចប្រើប្រាស់ក្នុងវិស័យក្រៅពីវិស័យជលផលបាន ។ ព្រមជាមួយគ្នានោះដែរ ការផ្លាស់ប្តូរតំបន់ដែននេសាទទៅជាបុរីលំនៅដ្ឋាន ឬរមនីយដ្ឋានត្រូវកំណត់ដោយអនុក្រឹត្យ ។
ប្រជាពលរដ្ឋខ្មែរទាំងមូល រួមទាំងប្រជានេសាទក្នុងតំបន់កោះស្នេហ៍នឹងកោះស្តេចមិនជំទាស់ចំពោះគម្រោងទាំងឡាយណាដែលអាចជាប្រយោជន៍ដល់សាធារណជន និងប្រទេសជាតិ ប៉ុន្តែផ្ទុយទៅវិញ គម្រោងលុបព្រៃកោងកាង និងសាងសំណង៎រឹងសកម្មភាពបច្ចុប្បន្នកាលនេះ គឺជាការរំលោភបំពានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួមរបស់ជាតិប្រព្រឺត្តឡើងដោយឈ្មួញគ្មានមនសិការផ្សំគំនិតរួមជាមួយនឹងពួកមន្ត្រីខិលខូចមួយចំនួន នោះសំណើរបស់ពួកគាត់ គឺសុំឲ្យអនុវត្តអភិក្រមទាំងប្រាំរបស់រាជរដ្ឋាភិបាល និងផ្តន្ទាទោសទៅតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ៕ថ្មីគេសង្កេតឃើញថាមានការសាងសង៉សំណង់រឹងតាមបណ្តោយស្នេរសមុទ្រនិងកំពង់បូមខ្សាច់ចាក់លុបព្រៃកោងកាងរាប់ហិចតាក្នងភូមិសាស្រ្តមួយចំនួនក្នុងខេត្តកោះកុង
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឺងថានៅកោះស្តេចមានក្រុមហ៊ុនវីរៈបុនថាំងកំពង់សាងសង់ផ្ទះលំហែរកាយរាប់សឹបផ្ទះតាមស្នេរសមុទ្រ បើក្រឡេកមកមើលនៅឃុំស្ទឹងវែង
ក្រុងខេមរភូមិន្ទខេត្តកោះកុងវិញឃើញគេកំពង់ មមាញឹកបូមខ្សាច់ចាក់លុបព្រៃកោងកាងធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
គួរនឹកផងដែរកន្លងមកប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គសេនាធិបតីតេជោហ៊ុនសែន
តែងតែគោរពពិធីបុណ្យសមុទ្រ តាមបណ្ដាលខេត្តដែលមានឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកកម្សាន្តតាមឆ្នេរសមុទ្រនឹងទៅទស្សនាតាមព្រៃកោងកាងផងដែរ។
ឆ្នេរសមុទ្រប្រទេសកម្ពុជាមានប្រវែង៤៤០គមហើយ ព្រៃកោងកាងប្រមាណ៥៨៨០០ហិកតា ដែលជាកត្តានៃសក្តានុពលភាពសម្រាប់ទេសចរក្នុង និងក្រៅស្រុកផងដែរ ។
នៅឆ្នាំ២០២០ ក្នុងគ្រាដែលប្រទេសកំពុងតែជួបប្រទះនឹងជម្ងឺរាតត្បាតកូវីដ១៩ចំនួនភ្ញៀវទេសចរដែលទៅលេងកំសាន្តតាមតំបន់ឆ្នេរសមុទ្រខ្មែរ និងចូលទៅមើលព្រៃកោងកាងសរុបចំនួនដល់ទៅ៣.០០០.០០០នាក់ មិនទាន់គិតដល់ភោគផលនេសាទ និងប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានការពារទុកដើម្បីជាប្រយោជន៍សាធារណ: ។
ប៉ុន្តែហានិភ័យដែលគួរឲ្យសោកស្តាយ ហើយនឹងកំពុងគម្រាមកំហែងដល់ឆ្នេរសមុទ្រខ្មែរ គឺការលោភលន់របស់មនុស្សមួយចំនួនដែលចង់បានចង់មានមិនចេះស្កប់ស្កល់ ដោយប្រើមធ្យោបាយគ្រប់បែបគ្រប់យាងឃុបឃិតគ្នាជាមួយមន្រ្តីខូចខិលបំពានយកអ្វីដែលច្បាប់ហាមឃាត់ យកអ្វីដែលជាសម្បត្តិរួមទៅធ្វើជាសម្បត្តិរបស់ផ្ទាល់ខ្លួនទៅវិញ។
មតិមហាជន និងប្រជាពលរដ្ឋជាប្រជានេសាទ សហគមន៍នេសាទមានចម្ងល់ថា ហេតុអ្វីក៏អ្នកមានអំណាចអាចធ្វើអ្វីស្រេចតែនឹងចិត្ត មិនគោរពច្បាប់ ហើយតើក្រុមអ្នកការពារផលប្រយោជន៍ជាតិថ្នាក់ក្រោមជាតិខេត្តកោះកុងនាំគ្នាទៅសម្ងំនៅទីណា? ហើយអនុសាសន៍របស់សម្តេចអគ្គមហាសេនាធិបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាច្រើនលើកច្រើនសារមិនមានឥទ្ធិពលអ្វីទៅលើមហិច្ឆិតារបស់បុគ្គលខិលខូចមួយចំនួនដែលមិនចេះឆ្អែតចេះឆ្អន់សោះឡើយយ៉ាងដូច្នេះ
យោងតាមព្រះរាជក្រមលេខ៖នស/រកម/០៥០៦ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ប្រកាសឲ្យប្រើច្បាប់ស្តីពីជលផលត្រង់ ៖
មាត្រា៩ ចែងថា ៖ ដែននេសាទជាទ្រព្យសម្បត្តិរបស់រដ្ឋ ។ ព្រំប្រទល់នៃដែននេសាទ ត្រូវកំណត់ដោយអនុក្រឹត្យ ។ រាល់ការប្រើប្រាស់ដែននេសាទ ដើម្បីគោលបំណងក្រៅ វិស័យជលផលត្រូវមានការសម្រេចពីរាជរដ្ឋាភិបាលតាមសំណើររបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ។
មាត្រា១២ ចែងថា៖ កន្លែងនេសាទគ្រប់ប្រភេទ កន្លែងអភិរក្សជលផល តំបន់ស្មៅ សមុទ្រ តំបន់ផ្ការថ្ម ទំនាបលិចទឹកក្នុងរដូវតម្លើង នាទីព្រៃលិចទឹក និងនាទីព្រៃកោងកាង ដូចមានចែងក្នុងមាត្រា១០ និង១១នៃច្បាប់នេះ គឺជាតំបន់គ្រប់គ្រងជលផល ។ ការបង្កើត ការរំសាយ តំបន់គ្រប់គ្រងជលផល ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នីតិវិធីនៃការបង្កើត ឬរំសាយតំបន់គ្រប់គ្រងជលផលត្រូវកំណត់ដោយអនុក្រឹត្យ
មាត្រា១៨ ៖តំបន់គ្រប់គ្រងជលផលជាអាទិ៍ តំបន់ទឹកជោរ អន្លង់ជ្រៅៗ នៅតាមដងទន្លេ បឹងទន្លេសាប បឹង ព្រៃលិចទឹក តំបន់កោះ តំបន់ផ្កាថ្ម និងព្រៃកោងកាង ដែលជាកន្លែងមានសារៈសំខាន់ដល់និរន្តរភាពនៃធនធានជលផល ត្រូវរៀបចំចាត់ថ្នាក់ជាកន្លែងការពារ និងអភិរក្សធនធានជលផល ។
មាត្រា១៩ កថាខណ្ឌ៣ ចែងថា ៖ (ហាមឃាត់)ការតាំងលំនៅថ្មីដែលស្ថិតនៅតិចជាង២(ពីរ)គីឡូម៉ែត្រពីព្រំប្រទល់កន្លែងអភិរក្សជលផល លើកលែងតែទីលំនៅរបស់រដ្ឋបាលជលផលដែលប្រើសម្រាប់គោលបំណងអនុវត្តច្បាប់ ។
សេចក្តីអត្ថាធិប្បាយពីលើមកនេះសំដៅធំបំផុតទៅលើមតិរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ពីព្រោះថា គឺជាបញ្ហាពាក់ព័ន្ធទៅនឹងតួនាទីរបស់ឯកឧត្តមក្នុងឋាន:ជាអ្នកសម្រេចលើការដូរដោះលក្ខន្តិក:របស់តំបន់គ្រប់គ្រងជលផល ទើបអាចប្រើប្រាស់ក្នុងវិស័យក្រៅពីវិស័យជលផលបាន ។ ព្រមជាមួយគ្នានោះដែរ ការផ្លាស់ប្តូរតំបន់ដែននេសាទទៅជាបុរីលំនៅដ្ឋាន ឬរមនីយដ្ឋានត្រូវកំណត់ដោយអនុក្រឹត្យ ។
ប្រជាពលរដ្ឋខ្មែរទាំងមូល រួមទាំងប្រជានេសាទក្នុងតំបន់កោះស្នេហ៍នឹងកោះស្តេចមិនជំទាស់ចំពោះគម្រោងទាំងឡាយណាដែលអាចជាប្រយោជន៍ដល់សាធារណជន និងប្រទេសជាតិ ប៉ុន្តែផ្ទុយទៅវិញ គម្រោងលុបព្រៃកោងកាង និងសាងសំណង៎រឹងសកម្មភាពបច្ចុប្បន្នកាលនេះ គឺជាការរំលោភបំពានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួមរបស់ជាតិប្រព្រឺត្តឡើងដោយឈ្មួញគ្មានមនសិការផ្សំគំនិតរួមជាមួយនឹងពួកមន្ត្រីខិលខូចមួយចំនួន នោះសំណើរបស់ពួកគាត់ គឺសុំឲ្យអនុវត្តអភិក្រមទាំងប្រាំរបស់រាជរដ្ឋាភិបាល និងផ្តន្ទាទោសទៅតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ៕
0 Reviews:
Post a Comment