Friday, November 18, 2022

ទីតាំងសង្វៀនជល់មាន់អាប៉ោងនិងយូគី មួយន្លែងចាប់ផ្តើមបើកតំណើការហើយក្នុងសង្កាត់ទន្លេបាសាក់




(ភ្នំពេញ៖)ក្រោពីប្រមុខរាជរដ្ឋាភិបាលបានសម្រេចឲ្យបង្គ្រាបល្បែង សុី សងគ្រប់ប្រភេទ ទូទាំងប្រទេស គេឃើញថា មានភាពស្ងប់ស្ងាត់មួយរយះ នៅពេញថ្មីៗគេសង្កេតឃើញមានទីតាំងសង្វៀនជល់មាន់អាប៉ោង និងយូគីមួយន្លែងនៅកណ្តាលក្រុងភ្នំពេញចាប់ផ្តើមដំណើរការឡើងវិញហើយ ស្ថិតក្នុងទឹកដី សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 ប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគីលេងយ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ហើយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋានបានដឺងដែឬទេ។ 

 ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដា្ឋនសង្ឃឹមថា៖លោក ថេង សុថល អភិបាលខណ្ឌចំការមនគួរតែចាត់មន្ត្រីជំនាញចុះស្រាវជ្រាវនិងមានវិធានការបង្ក្រាបទីតាំងល្បែងសុីសងខាងលើនេះផងដើម្បីរួមចំណែកទប់ស្កាត់ល្បែងសុីសងក្នុងមូលដ្ឋានរបស់ខ្លួននិងចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖លួច-ឆក់-ប្លន់-គោសផ្ទះជាពិសេសអំពើហឹង្សារក្នុងគ្រួសារ!!!។ ក្រុមការងាអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។





0 Reviews:

Post a Comment