ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសក្រិក តួកគីនិងម៉ាឡេស៊ី បានអញ្ជើញធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរនិវត្តន៍ទៅកាន់បណ្តាប្រទេសរបស់ខ្លួន បន្ទាប់ពីបំពេញភារកិច្ចរួចហើយ។
បន្ទាប់ពីគណៈប្រតិភូតាមប្រទេសជាសមាជិកអាស៊ាននិងប្រទេសពាក់ព័ន្ធបានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាននានា កាលពីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម Nikos Dendias រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋក្រិក និងលោកជំទាវ ព្រមទាំងគណៈប្រតិភូបានចាក ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរនិវត្តន៍ទៅកាន់ប្រទេសរបស់ខ្លួនវិញ ប្រកបដោយលទ្ធផលត្រចះត្រចង់។
សូមជម្រាបជូនថា ប្រទេសក្រិកបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយរួមមាន ប្រទេសដាណឺម៉ាក ប្រទេសហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងសហភាពអារ៉ាប់រួមចូលរួមផង ។
ដោយឡែកនៅយប់ថ្ងៃដដែលនេះឯកឧត្តម មេលុត ឃូសូឡូវ រដ្ឋមន្រ្តីការបរទេសនៃសាធារណ:រដ្ឋតួកគី ក៏បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាក្នុងដំណើរនិវត្តន៍ទៅកាន់ប្រទេសរបស់ខ្លួនវិញដែរ។
សូមជម្រាបថា ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌិន អាប់ឌុលឡា ( Saifuddin Abdullah ) រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាឡេស៊ីនិងគណៈប្រតិភូក៏បានអញ្ជើញធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនៅក្នុងដំណើរនិវត្តន៍ទៅកាន់ប្រទេសរបស់ខ្លួនផងដែរ ។
សូមបញ្ជាក់ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា រួមមានកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥, ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស, សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយដៃគូសន្ទនារបស់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣, កិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២, កិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៩៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVBOQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--42ecd1621ea7ab302c34ce55e2d2ebd5747c08ea/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AF668535-EA9D-4BF9-A243-6CCDF94.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMUxOQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e469f4dad8f60f054275c609bfd219eac7542b3d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/93E296D1-2738-4C2E-88B5-6844BA4.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMUhOQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--fb1aaabed59bf4bf12b1eb2ca6f2b4f302799670/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8A9780A5-5ADF-403B-9C08-359441C.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVROQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--226c9379e6c3ccc84be878dc3bd4d5e18fbd354f/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/7C1C2247-BD6F-4454-9D4D-6A94863.jpeg)
0 Reviews:
Post a Comment