ខេត្តស្វាយរៀង ៖ ពិតជាមិនខ្លាចញញើតនឹងច្បាប់មែន បន្ទាប់ អាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបមិនបានមួយចម្អិនចំកំពឹសផង គេសង្កេតឃើញថា ស្បែងសុីសងមាន់ជលតាម ប្រព័ន្ធ អនឡាញខុសច្បាប់កំពង់បើកដំណើរការឡើងវិញយ៉ាង កក្រើកតាមរោងកាហ្វេចំនួន៣ទីតាំង ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងចេញចូលមិនដាច់ ដូចដង្ហែកឋិន ទីតាំង ទី១ ស្ថិតតាមបណ្ដោយផ្លូវ៣១៦ ភូមិស្វាយតាយាន ទី២ស្ថិតនៅភូមិព្រៃធ្លក ឃុំស្វាយតាយាន ទី៣ស្ថិតនៅភូមិកណ្តាលកែង រូបស្វា ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងកំពុងតែដំណើការយ៉ាងរលូន។
ប្រភពបានឲ្យដឹងថា ចំពោះទីតាំងទាំងអស់នេះបានបើកដំណើរកាឡើងវិញបានយ៉ាងរលូនហើយកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន បែរជាមិនទាន់ឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបទៀតឡើយ។
ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកសុច ពិសីអភិបាលនៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងលោក ហែម សាមុតអធិការនគរបាលស្រុកកំពង់ រោទិ៍ គួរមានវិធានការក្តៅចំពោះម្ចាស់ទីតាំងល្បែងស៉ីសងខាងលេីនេះផង។ សូមបញ្ជាក់ថា កន្លងមក ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោកឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមាន សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាម គោលនយោបាយរបស់«រាជរដ្ឋាភិបាល ភូមិ-សង្កាត់មានសុវត្ថិភាព» ទាំង៧ចំណុចដែលបានដាក់ចេញ៕
0 Reviews:
Post a Comment