Tuesday, August 9, 2022

ទីតាំងបើកល្បែងស៊ីសងជល់មាន់អនឡាញ បើកតំណើរការឡើងវិញបានយ៉ាងរលូនបន្តាប់ពីបិទមួយរយះក្នុងឃុំស្វាយទាប


(ខេត្តកំពង់ចាម)៖ទីតាំងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែបើកតំណើរកាឡើងវិញបានយ៉ាងរលូនដែលស្ថិតនៅក្នុងភូមិ​ថ្នល់បែកខាងជើង ឃុំ​ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម
ប្រជាពលរដ្ថបានលើកថាកន្លងកមធ្លាប់ឃើញសមត្ថកិច្ចបានចុះធ្វើសន្យាអោយបិទម្តងរួចមក ប៉ុន្តែនៅពេលថ្មីៗនេះគេសង្កេតឃើញថាទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែងនេះបើកតំណើរកាឡើងវិញបានយ៉ាងរលូនមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះបង្រាបឡើយ។ 

 ជុំវិញពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖តើលោក ប៉ែន ទៀងចំរើន អធិការ​ស្រុកចំការលើ មានចំណាត់ការយ៉ាងណាចំពោះល្បែងស៊ីសងបិទមួយចំអិនកំពឹសហើយពេលនេះបើកដំណើរការយ៉ាងរំភើយ។ជៀសវាងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការស្រុកទទួលបានសំណែនរឺមានការឃុបឃិតគ្នានិងបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានហើយទទួលបានលាភសក្ការះទើបទីតាំងមួយកន្លែងនេះបើកដំណើរការវិញបានដោយរលូន។ 

 ពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនលើកឡើងថា៖លោក ឯម​កុសល ស្នងការខេត្តកំពង់ចាម​ គួរតែយកចិត្តទុកដាក់ក្នុងការចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវនិងធ្វើការបង្ក្រាបផង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងស៊ីសងទាំងនេះជាដើមចមបង្ករឲ្យកើតបទល្មើសផ្សេងៗគ្រប់ប្រភេទ។









0 Reviews:

Post a Comment