Thursday, August 18, 2022

ទីតាំងបើកល្បែងស៊ីសង(ជល់មាន់)តាមប្រព័ន្ធអនឡាញបង្កប់ក្នុងហាងកាហ្វេមួយកន្លែងបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងសង្កាត់ស្រយ៉ូវបើកលេងបានយ៉ាងរលូន


ខេត្ដកំពង់ធំ៖ទី​តាំង​បើក ល្បែង​សុីសង{ជល់មាន់អនឡាញ}ដុះស្លែរមួយកន្លែងកំពុងបេីកដំណេីរការយ៉ាងរលូននៅបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មិនទាន់ឃើញមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានក្រុងស្ទឹងសែនណាម្នាក់ចេញមុខបង្ក្រាបឡើយ។ តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មាន យើងអោយដឹងថា មានទីតាំងល្បែងស៊ីសងនៅខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបនៅឡើយទេ ។ 
 ប្រភពពីប្រជាពលរដ្ឋបានលើឡើងថាល្បែងសុីសងមាន់ជល់តាម ប្រព័ន្ធអនឡាញ តាមរោងកាហ្វេលេងយ៉ាងអាណាធិបតេយ្យ មិនដែលឃើញ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ជាពិសេស លោក គឹម សុខមករា អធិការក្រុងស្ទឹងសែនហាក់នៅ រក្សាភាពស្ងាត់ស្ងៀម។ 

 ប្រជាពលរដ្ឋសង្ឃឹមថាលោក គឹម សុខមករា អធិការក្រុងស្ទឹងសែនមានសមត្ថភាពចុះបង្ក្រាបល្បែងស៊ីសងនេះមិនទុក្ខឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរងទុក្ខវេទនា ដោយសារតែល្បែងស៊ីសងទាំងនេះទេ។ ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទ ល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជា ដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។ គួរម្លឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ព ន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រ ភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ​ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។ ជុំវិញការចុះផ្សាយខាងលើនេះ ក្រុមការងារអង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនិងម្ចាស់ទីតាំង រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ






0 Reviews:

Post a Comment